ណែនាំដំឡើង WORDPRESS នៅលើ localhost សម្រាប់ធ្វើ website ឬ blog ដោយ​ខ្លួន​ឯង

តើ​អ្នក​មាន​ដឹង​ទេថា website ឬ blog ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ប្រទេសកម្ពុជា​យើង។ ហេតុអ្វី​បាន​ជា​គេចូល​ចិត្ត​បង្កើត​វា​ម្លេះ? នេះ​ក៏​ដោយ​សារ​ការ​ចង់​ចែក​រំលែក​ចំនេះ​ដឹង​ឬ​បទ​ពិសោធន៍​របស់​គេ​ទៅ​អ្នក​ ទាំង​អស់​គ្នា និង​ជា​ពិសេស​វា​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ផង​ដែរ​ប្រសិន​បើ website ឬ blog របស់​អ្នក​ល្បី​ឈ្មោះ​មាន​គេ​ចូល​មើល​ច្រើន​នោះ។ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្ហោះ website ឬ blog អោយ online នោះ​វា​ចាំ​បាច់​ណាស់​ក្នុង​ការ​បង្កើត​វា​នៅ​លើ local computer របស់​យើង​សិន។ itkhmer នឹង​បង្ហាញ​អ្នក​នូវ​កម្មវិធី​មួយ​ងាយ​ស្រួល​ដំឡើង​កម្មវិធី​តម្រូវការ​មុន​ នឹង​អាច​ដំឡើង​ប្រើ​ CMS web ដូច​ជា wordpress, joomla, drupal គឺ xampp។ អ្នក​ត្រូវ​ដំឡើង​វា​សិន​មុន​នឹង​ដំឡើង wordpress។

  1. ដំឡើង xampp: ទាញយក xampp មុន​នឹង​ដំឡើង​អ្នក​មិន​ត្រូវ​បើក Skype ​នោះ​ទេ ឬ​ក៏​កម្មវិធី​ណា​ដែល​ប្រើ port 80។ Double click លើ​វា​រួច​ដំឡើង​នៅ​ក្នុង​ចំណែក​ថាស C។
  2. បង្កើត database: ក្រោយ​ពី​​​រួចហើយ ចុច​បើក xampp ដោយ​សិទ្ធិ Admin​ (Right click run as Administrator) កម្មវិធី​នឹង​លេច​មក​ដូច​រូប​ខាង​ក្រោម ហើយ​ចុច Start ត្រង់​បន្ទាត់ Apache និង MySQL ដើម្បី​បើក​ប្រើ​សេវាកម្ម​របស់​វា។

ចុច​ត្រង់ phpMyAdmin ដូច​ក្នុង​រូប

ចុច​លើ Tab Database រួច​បំពេញ​ឈ្មោះទិន្ន័យ​ដែល​អ្នក​ចង់​បង្កើត និង​រើស​យក utf8_unicode_ci បន្ទាប់​មក​ចុច​លើប៊ូតុង Create។

នៅ​ផ្នែក​ខាង​ឆ្វេង​ចុច​លើឈ្មោះ​ទិន្ន័យ​ដែល​អ្នក​ទើប​បាន​បង្កើត​រួច ហើយ​នៅ​ខាង​ស្ដាំ​ចុច​លើ tab Privileges រួច​បំពេញ​ឈ្មោះ​ក៏​ដូច​ជា​ពាក្យ​សំងាត់​អ្នក​ប្រើ ចុច Generate និង​រើស​យក​ប្រអប់ Grant all privileges… ទើប​ចុច GO នៅ​ខាង​ក្រោម។

        3. បង្កើត virtual host នៅ​ក្នុង xampp

បើ​សិន​ជា​អ្ន​ក​មិន​ចង់​ប្រើ​ទំរង់ localhost រួច url នោះ​ទេ គឺ​វាយ​ជា​ឈ្មោះ website តែ​ម្ដង​ដូចជាwww.itkhmer.net នៅ​ក្នុង​ localhost របស់​អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ខាងក្រោម៖

ចូល​ទៅ​បើក file “httpd-vhosts.conf” នៅ​កន្លែង​ដែល​បាន​ដំឡើង xampp “C:\xampp\apache\conf\extra” សន្មត់​ថា​យើង​ចង់​ដំឡើង wordpress នៅ​ក្នុងចំណែកថាស C និង​ប្រើ​ឈ្មោះ​តំបន់ itkhmer.net (ត្រូវទាញយក wordpress រួច extract វា​ទៅ​ក្នុងចំណែក C: រួច​ប្ដូរ​ឈ្មោះ folder ពី wordpress ទៅ itkhmer.net)។ មុន​នឹង​ធ្វើការ​កែ file “httpd-vhosts.conf” អ្នក​ត្រូវ backup វា​ទុក​សិន ក្រោយ​មក​បើកវា​រួច​ស្វែងរក​និង​លុប​សញ្ញា # ពីមុខ NameVirtualHost *:80

NameVirtualHost *:80

បន្ទាប់មក​បន្ថែម​ឃ្លា​ដូច​ខាងក្រោម៖

<VirtualHost *:80>
    ServerAdmin webmaster@itkhmer.net
    DocumentRoot “C:/itkhmer.net”
    ServerName itkhmer.net
    ServerAlias www.itkhmer.net
    ErrorLog “logs/itkhmer.net-error.log”
    CustomLog “logs/itkhmer.net-access.log” common
    <Directory “C:/itkhmer.net”>
    Options All
    AllowOverride All
    Order Allow,Deny
    Allow from all
    Require all granted
    </Directory>
</VirtualHost>

ក្រោយ​មក​ត្រូវ Save វា​ទុក។

អ្នក​ត្រូវ​បើក Notepad ដូច Right click Run as Administrator ហើយ​ចូក​ទៅ​បើក file hosts នៅ​ក្នុង​ទីតាំង “System32\drivers\etc”  រួច​បន្ថែម​ឃ្លា​ខាង​ក្រោម ហើយ save វា៖

127.0.0.1 itkhmer.net www.itkhmer.net

        4. ដំឡើង wordpress ក្នុង localhost តាម xampp:

ចូល​ទៅ​បើក xampp ជា​លក្ខណៈ Administrator ហើយ​បើក Mozilla firefox មក រួចវាយ itkhmer.net ដែល​ជា​ឈ្មោះ website អ្នក​ចង់​ប្រើ រួច​ចុចត្រង់ Create a Configuration File

ហើយ​ចុច Let’s go!

បំពេញ​ព័ត៌មាន database ដែល​អ្នក​បាន​បង្កើត​ខាងលើ​រួច​ចុច Submit

បន្ទាប់មក​ចុច Run the install

បំពេញ​ឈ្មោះ site របស់​អ្នក​និង username password សម្រាប់ login ចូល wordpress ហើយ​ចុច Install WordPress

បើសិន​ជា​មិនមាន​បញ្ហា​អ្វី​នោះ​ទេ​វា​នឹង​លោត​ផ្ទាំង​ប្រាប់​ថា​បាន​ជោគជ័យ ដែល​បញ្ជាក់​ថា​អ្នក​អាចចូល​ទៅ​ប្រើ​វា​បាន។

ខាងក្រោម​នេះ​គឺ​ជា​ backend (admin panel) របស់ wordpress ដែល​អ្នក​អោយ​អ្នក​បង្កើត Menu, Article, Page, Category របស់ website អ្នក​ក៏​អាច​ប្ដូរ Themes ឬបន្ថែម Plugin ផ្សេងៗ​បាន​ផង​ដែរ។

ហើយ​នេះ​គឺ​វា​ទំរង់​ Website ក្រោយ​ពី​ដំឡើង​រួច

ជូនពរ​អ្នក​ទទួល​បាន​ជោគជ័យ!

 

 

Categories: កុំព្យូទ័រ | Leave a comment

Post navigation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: