តើត្រូវផ្លាស់បរាជ័យ និងចំនុចខ្សោយរបស់យើងរបៀបណា?

Normal
0

false
false
false

EN-US
JA
KHM

យើងទាំងអស់គ្នាប្រហែលជាធ្លាប់លឺសុភាសិតដើម្បីជោគជ័យត្រូវរៀនពីបរាជ័យដើម្បីកុំឲ្យខុសត្រូវរៀនពីកំហុសខ្លួនឯងតើឃ្លាទាំងពីរនេះមានអត្ថន័យយ៉ាងណាសម្រាប់មនុស្សយើងម្នាក់ៗ? តើយើងត្រូវធ្វើយ៉ាងណាដើម្បីកត់សំគាល់កំហុសនិងបរាជ័យរបស់ខ្លួនឯងដើម្បីកែប្រែឆ្ពោះទៅរកភាពវិជ្ជមាន?

                វិធីសាស្រ្តដ៏មានប្រសិទ្ធបំផុតដើម្បីការពារនិងជៀសវាងកំហុសនិងបរាជ័យធ្ងន់ធ្ងរនៅថ្ងៃក្រោយគឺត្រូវសង្ខេបពីកំហុសចំនុចខ្សោយនិងភាពបរាជ័យរួមទាំងបុព្វហេតុដែលនាំឲ្យបរាជ័យទាំងអស់ដាក់ចូលទៅក្នុងសៀវភៅស្អាតណាមួយ។អ្វីដែលសំខាន់យើងត្រូវឧស្សាហ៍បើកមើលវាជារៀងរាល់ថ្ងៃ។ការធ្វើដូច្នេះយើងនឹងចងចាំនូវចំនុចមិនល្អរបស់ខ្លួនហើយនិងដឹងនូវអ្វីដែលគួរធ្វើនិងមិនគួរធ្វើដើម្បីឲ្យខ្លួនឯងរីកចម្រើន។

                តើយើងត្រូវសង្ខេបពីកំហុសចំនុចខ្សោយនិងភាពបរាជ័យនោះដោយរបៀបណា? ដើម្បីងាយអានយើងត្រូវរៀបចំចំនុចទាំងអស់នោះទៅតាមផ្នែកដាច់ដោយឡែកពីគ្នាដូចជាៈការសិក្សាចរិតលក្ខណៈការងារនិងទំនាក់ទំនងក្នុងគ្រួសារជាដើម។ក្នុងការសិក្សាយើងអាចនិយាយពីចំនុចខ្សោយក្នុងការរៀនសូត្រទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូនិងជាមួយមិត្តភក្តិនៅក្នុងថ្នាក់រៀន។ដោយឡែកចំពោះ​​ផ្នែកមួយផ្សេងទៀតយើងត្រូវហ៊ានសួរខ្លួនថាតើយើងជាមនុស្សរបៀបណា? តើអកប្បកិរិយាការគិតនិងអារម្មណ៍របស់យើងណាខ្លះដែលមិនល្អចំពោះខ្លួនយើងផ្ទាល់និងអ្នកដ៏ទៃ? រីឯនៅក្នុងការងារយើងអាចបញ្ចូលភាពសកម្មរបស់យើងនៅពេលដែលយើងបំពេញភារកិច្ចអ្វីមួយ។តើយើងតែងតែយកចិត្តទុកដាក់ទៅលើការងារដែលយើងកំពុងធ្វើដែរឬទេ? លើសពីនេះទៅទៀតយើងក៏អាចរៀបរាប់អំពីចំនុចមិនខ្សោយនៅក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកនានា​​នៅក្នុងស្ថាប័នរួមមានបុគ្គលិកក្រោមបង្គាប់និងចៅហ្វានាយជាដើម។នៅក្នុងគ្រួសារតើយើង​​មានបានធ្វើអ្វីខ្លះប៉ះពាល់ដល់បងប្អួនម្ដាយឪពុកនិងសាច់ញាតិដ៏ទៃទៀតដែរឬទេ? ភាពខ្ជិលច្រអូសមិនស្តាប់បង្គាប់ខ្ជះខ្ជាយប្រាក់កាក់និងភាពមិនចេះអត់អោនយោគយល់នៅក្នុងគ្រួសារសុទ្ធតែជាកំហុសដែលធ្ងន់ធ្ងរដែលចាំបាច់ត្រូវកែប្រែជាបន្ទាន់។

                ដរាបណាយើងអាចបញ្ចប់ការសង្ខេបអំពីភាពបរាជ័យនិងកំហុសខាងលើហើយនោះយើង​​​ក៏នឹងអាចស្គាល់យ៉ាងច្បាស់នូវអី្វដែលជាចំនុចខ្សោយដែលត្រូវតែផ្លាស់ប្តួរជាប្រញាប់។ពិតណាស់បរាជ័យគឺជា​​ដំណើរការនៃការរៀនសូត្រដ៏សំខាន់នៅក្នុងជីវិតរស់នៅរបស់យើងម្នាក់ៗជាពិសេសនៅពេលដែលយើងជួបប្រទះនឹងការលំបាកឬក៏ចាប់ផ្តើមអ្វីមួយថ្មីជាលើកដំបូងហើយវានឹងជាសញ្ញាវិជ្ជមានមួយនាំទៅរកការអភិវឌ្ឍន៍សមត្ថភាព។

                សូមចាំថាភាពជោគជ័យដ៏មានអត្ថន័យពិតប្រាកដមិនមែនកើតចេញពីទង្វើ​​ដដែលៗ​​នោះប៉ុន្តែគឺកើតចេញការកែប្រែចំនុចអវិជ្ជមានរបស់ទង្វើឆ្ពោះទៅរកចំនុចល្អទៅវិញ។ការរៀនសូត្រពីខ្លួនឯងគឺជាការការពារនិងព្យាបាលខ្លួនឯងពីភាពបរាជ័យ៕

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0cm 5.4pt 0cm 5.4pt;
mso-para-margin:0cm;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:12.0pt;
mso-bidi-font-size:24.0pt;
font-family:”Times New Roman”,”serif”;
mso-fareast-language:JA;}

 

Categories: កូនជាទីស្រលាញ់ | Leave a comment

Post navigation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: