ដំឡើង Windows 7 និង 8 នៅលើ Partition តែមួយដោយ​ប្រើ Virtual Hard Drive (VHD)

បច្ចុប្បន្ន Windows 7 អាច​ធ្វើការ​បង្កើត​នូវ VHD នៅ​ក្នុង partition តែមួយ​ជាមួយនឹង partition ដែល​ផ្ទុក Windows ។ Virtual Hard Drive (VHD) ប្រើ ដើម្បី ៖

– ​បង្កើត​វាជា Partition សម្ងាត់​មួយទៀត​សម្រាប់​លាក់ឯកសារ
– ​ដំឡើង Windows ជាដើម
– វាអាច​ប្រើ​បានជាមួយ​នូវ​ទំហំ​បាន​ច្រើន GB ក្នុង​ការ​បង្កើត VHD
នៅ​ក្នុង​លេខនេះ​ខ្ញុំ​សូមលើកយក​នូវ​ការ​ដំឡើង Windows 8 នៅ​ក្នុង VHD មក​ធ្វើការ​បង្ហាញ​ដល់​លោកអ្នក ។
​តម្រូវ​ការ​ក្នុង​ការធ្វើ
– Hard Drive មួយ​ដែល​មាន​ទំហំ​ចាប់ពី 40GB ឡើងទៅ ហើយត្រូវ​ដំឡើង Windows 7 ចូល​ក្នុង​នោះជាមុន (មិនចាំបាច់ចែក Partition ទេ)
– ត្រូវ ​បង្កើត​នូវ Virtual Hard Drive មួយចេញពី Hard Drive ដែល​មាន​ទំហំ 20GB ( ឬ​ទំហំ​ផ្សេង​ក៏​បាន ឲ្យ​តែល្មម​សម្រាប់​ដំឡើង Windows 8)
– ​កុំព្យូទ័រ​ដែល​ចង់​ដំឡើង​ត្រូវ​ភ្ជាប់​អ៊ីនធើណេត
របៀប​បង្កើត​នូវ Virtual Hard Drive
មុនដំបូងយើងត្រូវចូលទៅ​ក្នុង Disk Management ដោយចុច mouse ស្ដាំ​លើ Computer -> យកពាក្យ Manage

 

រួចចុចលើពាក្យ Disk Management ដូចរូប​ខាងក្រោម ៖

 

​ ផ្ទាំង​ខាងលើ​បង្ហាញ​ឲ្យ​ឃើញថា Hard Drive យើងមាន​ទំហំ 120GB ហើយបាន​ដំឡើង​Windows ចូល ដោយមិនមានការបែងចែកចេញជា partition ផ្សេងទៀត​ទេ (មានន័យថា​មានតែមួយ partition សម្រាប់​ដាក់ Windows) ។

​បន្ទាប់មក​ទៀតយើងត្រូវចុច Action Menu រួចយកពាក្យថា Create VHD សូមមើលរូប​ខាងក្រោម​នេះ៖

 

នោះ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ដើម្បី​ឲ្យ​យើង​ធ្វើការ​កំណត់​

 

Location៖ ​សម្រាប់​កំណត់​ទីតាំងផ្ទុក​នូវ file របស់ Virtual Hard Drive ដែល​យើងចង់យកមក​ធ្វើការ​បង្កើត​នូវ VHD ទុក​សម្រាប់​ដំឡើង Windows 8 ។

Virtual Hard Disk size៖ ជាកន្លែង​សម្រាប់​ឲ្យ​យើង​កំណត់​ទំហំ​របស់ Hard Drive តាម​ដែល​យើងត្រូវការ ។

​បញ្ជាក់​៖ វា​អាស្រ័យ​លើ​ទំហំ​ពិតរបស់ hard disk របស់យើង ។

រួចចុចប៊ូតុង OK នោះយើងនឹងឃើញរូបដូច​ខាងក្រោម ៖

 

ដើម្បី​អាច​ប្រើ​នូវ VHD បានយើងត្រូវ right-click នៅលើ VHD នោះ រួចយកពាក្យថា Initialize Disk

 

ចុចប៊ូតុង OK

 

រូប​ខាងក្រោម​នេះ​បញ្ជាក់​ថាយើងអាច​ធ្វើការ​លើ VHD បានហើយ

 

ដើម្បី​ដំឡើង Windows 8 នៅលើ VHD បានយើងត្រូវ right-click នៅលើ VHD ដែល​ទើបតែ​បាន​បង្កើត រួចយកពាក្យថា New Simple Volume (ដូចរូប)

 

ចុចប៊ូតុង Next

 

ចុចប៊ូតុង Next

 

ចុចប៊ូតុង Next

 

ចុចប៊ូតុង Next

 

ចុចប៊ូតុង Finish

 

​បន្ទាប់មក​យើងនឹងទទួលបាន VHD មួយដូចរូប​ខាងក្រោម ៖

 

​ បញ្ជាក់​៖ ចំពោះ Virtual Hard Drive (Drive E) ដែល​យើងមើលឃើញនេះ នៅពេល​យើង​ធ្វើការ Restart ម៉ាស៊ីនសាជាថ្មី​វានឹង​បាត់ទៅវិញ តែយើងបានទទួល Virtual Hard Drive ដែល បាន​រក្សាទុក​នៅ​ក្នុង Hard Drive របស់យើង ។

របៀប​ដំឡើង Windows 8 នៅលើ Virtual Hard Drive

មុនដំបូងយើងត្រូវចូល ​ក្នុង Windows PowerShell ជាលក្ខខណៈ Administrator ដោយចុច Start -> All Programs -> Accessories -> Windows PowerShell បន្ទាប់មក right-click លើ Windows PowerShell -> Run as administrator

 

​បន្ទាប់មក​វា​បង្ហាញ​ដូចរូប​ខាងក្រោម​នេះ

 

​បន្ទាប់មក​យើងត្រូវវាយ​នូវ Command ដូចរូប​ខាងក្រោម​នេះ

 

ចុច Enter​ 

 

ពេលចេញដូចរូប​ខាងលើ​ត្រូវចុចអក្សរ Y ហើយ Enter យើងបានរូបដូច​ខាងក្រោម​នេះ

 

មុននឹងយើងអាច​ដំឡើង Windows 8 នៅ​ក្នុង Virtual Hard Drive បានយើងត្រូវចូលទៅ Download File មួយ​តាមរយៈ Link ខាងក្រោម​នេះ

http://archive.msdn.microsoft.com/InstallWindowssImage/Release/ProjectReleases.aspx?ReleaseId=2662

​បញ្ជាក់​៖ ចំពោះ file ខាងលើ​ត្រូវតែ Download នៅលើ​ម៉ាស៊ីន​ដែល​ចង់​ធ្វើការ​ដំឡើង Windows 8 នៅ​ក្នុង Virtual Hard Drive តែម្ដង ។

 

ចុចលើពាក្យថា Install-WindowssImage.ps1 ហើយសូម​រក្សាទុក​វានៅ​ក្នុង Drive C បន្ទាប់មក​ធ្វើការ Unlock ដូចរូប​ខាងក្រោម ៖

 

​ បន្ទាប់ពី Unblock រួចហើយ យើងអាច​ដំឡើង Windows 8 បាន​តាមរយៈ command ដោយចូលទៅទីតាំងរបស់ Root Drive (មានន័យថា Drive C) ដោយវាយ Command ដូច​ខាងក្រោម​

 

នោះយើងនឹងទទួលបានដូចរូប​ខាងក្រោម​

 

មកដល់ ​ចំណុច​នេះយើងត្រូវដឹងថា Drive ណា​សម្រាប់​ផ្ទុក​នូវ Source Windows 8 ។ រូប​ខាងក្រោម​នេះ​បង្ហាញ​ពី Drive ដែល​ផ្ទុក​នូវ Source Windows 8 (សូម​បញ្ជាក់ កុំទាន់បិទ​ផ្ទាំង Windows PowerShell ខាងលើ)

 

រូប​ខាងលើ​បង្ហាញ​ថា Drive ដែល​ផ្ទុក​នូវ Source Windows 8 គឺ Drive D (CD-ROM) ។ ក្រោយពីយើងបានដឹង​នូវ Drive ដែល​ផ្ទុក​នូវ Source Windows 8 ហើយនោះយើងត្រូវដឹង​នូវ Drive របស់ VHD ដែល​យើងបាន​ធ្វើការ​បង្កើត​

 

រូប ​ខាងលើ​នេះ​បង្ហាញ​ថា VHD របស់យើង គឺ Drive E ។ ដូចនេះយើងអាច​ធ្វើការ​វាយ​បញ្ចូល​នូវ Command ចូល​ក្នុង Windows PowerShell ដូចរូប​ខាងក្រោម ៖

 

សូមដូរពាក្យថា Sources ទៅជា sources និង ពាក្យថា Install ទៅជា install នៅ​ក្នុង​រូប​ខាងលើ​

​បន្ទាប់ពី​វាយរួចចុច Enter ពេលនោះ​វានឹង​ចេញរូបដូច​ខាងក្រោម​៖

 

រូប​ខាងលើ​បញ្ជាក់​ថាវា​កំពុង​តែ​ធ្វើការ​ដំឡើង​នូវ Windows 8 ចូល​ក្នុង Virtual Hard Drive (Drive E:\) យើងត្រូវរងចាំ​រហូត​ដល់ចប់ការ​ដំឡើង ។ ពេលចប់វា​បង្ហាញ​រូបដូច​ខាងក្រោម​នេះ

 

​បន្ទាប់មក​យើងវាយ bcdboot.exe E:\  រួចចុច Enter នោះ​វានឹង​បង្ហាញ​ពាក្យដូច​ខាងក្រោម​នេះ

Boot files successfully created.

ហើយ​នៅពេល​យើង Restart កុំព្យូទ័រ​យើងនឹងទទួលបានដូច​ផ្ទាំង​ខាងក្រោម​នេ

 

 

ពេលនេះយើងអាច​ធ្វើការ​ជ្រើសរើស Windows បានហើយ ។
 

Advertisements
Categories: កូនជាទីស្រលាញ់ | Leave a comment

Post navigation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: